khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ រៀបចំពិធីសំណេះសំណាលជាមួយអាជ្ញាធរស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ក្រុង ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅសាលាស្រុកល្វាឯម ខេត្តកណ្តាល នាព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមសរុប១០៥នាក់។
    ពិធីសំណេះសំណាលនេះធ្វើឡើង ដើម្បីឈ្វេងយល់បន្ថែមអំពី៖
    ១.ការវិភាជថវិកាពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ(វិមជ្ឈការ និងវិសហមជ្ឈការ)
    ២.ការផ្តល់សេវាសាធារណៈ (ការចុះបញ្ជីអត្រានុកូលដ្ឋាន) ៣.ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
    ៤.បញ្ហាប្រឈម និងសំណូមពរ។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសារធារណរដ្ឋសង្គមនិយមវៀតណាម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ